Post News Media ព័ត៌មានជាតិ ឃើញមេឃចង់ភ្លៀ...

ឃើញមេឃចង់ភ្លៀង ដើរទៅយកគោ ត្រូវរន្ទះបាញ់ស្លាប់!

ព្រៃវែង: មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីបុរសម្នាក់ត្រូវរន្ទះបាញ់ស្លាប់។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ នៅចំណុចដីប្រាំងខាងកើត ភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង។

ជនរងគ្រោះឈ្មោះ ដូង សារ៉ាត់ ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ។ មូលហេតុដោយសារជនរងគ្រោះឃើញមេឃចង់ភ្លៀង ហើយដើរទៅជួយយកគោកូន ដែលនៅមើលនៅវាលប្រាំង បន្ទាប់មកក៏មានរន្ទះបាញ់ត្រូវគាត់ បណ្តាលឲ្យស្លាប់តែម្តង៕

Loading...