ព័ត៌មានជាតិ

ជនពិការម្នាក់ មានជំងឺផ្លូវចិត្ត ចងកសម្លាប់ខ្លួននៅក្នុងម៉ាស្សាយីហោ«ធូហេនស៍ »

ភ្នំពេញ: បុរសជនពិការភ្នែកម្នាក់ដែលមានជំងឺផ្លូវចិត្តប្រចាំកាយ បានសម្រេចចិត្តចងកសម្លាប់ខ្លួនឯង នៅក្នុងហាងម៉ាស្សាយីហោ «ធូហេនស៍» ចោលប្រពន្ធ និងកូនម្នាក់ ដោយមិនមានអ្នកណាម្នាក់បានដឹងពីមូលហេតុអ្វីឡើយ។

ករណីនេះដែរបានបង្ករឲ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង ៥ និង ៣០នាទីព្រឹក ថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៨ ហាងម៉ាស្សាយីហោ ធូហេនស៍ ផ្ទះលេខ ៥អា ផ្លូលេខ១៣៥ ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះ សេង ផាត អាយុ ៣២ឆ្នាំ មុខរបរបុគ្គលិកម៉ាស្សាហាងម៉ាស្សាយីហោ ធូហេនស៍ ខាងលើ មានស្រុកកំណើតនៅភូមិវត្ត ឃុំទួលឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

មុនពេលកើតហេតុ បុរសពិការភ្នែកទាំង ២ម្នាក់ជាបុគ្គលិកបម្រើការងារម៉ាស្សាជាមួយគ្នាបានដើររាវរកខោអាវស្លៀកពាក់ ក៏ស្រាប់តែប៉ះចុងជើងមនុស្សនៅខាងលើស្នួរហាលខោអាវរបស់គាត់ ទើបបង្ករឲ្យមានការភ្ញាក់ផ្អើលកើតឡើង និងដឹងថាបុរសជាជនរងគ្រោះបានឡើងទៅចងកសម្លាប់ខ្លួននៅលើដែកដំបូលខាងលើ។

ពាក់ព័ន្ធទៅនឹងការចងកធ្វើអត្តឃាតសម្លាប់ខ្លួនរបស់បុរសពិការភ្នែកទាំង២ម្នាក់ខាងលើនេះដែរ មិនមានអ្នកណាម្នាក់បានដឹងពីមូលហេតុអ្វីឡើយ ដោយគាត់មានជំងឺផ្លូវចិត្តប្រចាំកាយ និង បានស្លាប់ចោលប្រពន្ធដែលជាជនពិការដូចគ្នា និង កូនស្រីតូចម្នាក់ផងដែរ។

ក្រោយពេលកើតហេតុ កម្លាំងមានសមត្ថកិច្ចមូលដ្ឋាន និងជំនាញក៏បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការត្រួតពិនិត្យ និង កោសលវិច័យទៅលើសាកសពរបស់បុរសរងគ្រោះទើបដឹងថា រូបគាត់ពិតជាបានស្លាប់បាត់បង់ជីវិតដោយសារតែការចងក ធ្វើអត្តឃាតសម្លាប់ខ្លួនឯងពិតប្រកដមែន និង ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕

មតិយោបល់