Post News Media ព័ត៌មានជាតិ រលំសសរកន្លោង ...

រលំសសរកន្លោង ចំក្បាលបុរសម្នាក់ដូចគេកាប់មួយពូថៅ!

កំពត: មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមានបុរសម្នាក់ជាជាង​ធ្វើ​ផ្ទះ ត្រូវបាន​សសរកន្លោងរលំ​សង្កត់ចំក្បាល ដូចគេកាប់មួយពូថៅ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​យ៉ាងរន្ធត់។

ហេតុការណ៍នេះកើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២២ ខែមីនា​ ឆ្នាំ២០១៨ ក្នុងភូមិ​កំ​រ៉ែ​ង​ក្រសាំង ឃុំ​ខ្ជាយ​ខាងជើង ស្រុក​ដងទង់ ខេត្តកំពត។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះខាងលើនេះមានឈ្មោះ ជាង ពុធ អាយុ​៤៧​ឆ្នាំ ។

បច្ចុប្បន្ននៅមិនទាន់ដឹងថា មានដំណោះស្រាយយ៉ាងណានោះទេ៕

Loading...