Post News Media ព័ត៌មានជាតិ ផ្សាយរហូតនៅតែ...

ផ្សាយរហូតនៅតែមិនដឹងល្បិច! នាងម្នាក់ ចាញ់បោកក្រុមទម្លាក់យោង បោកយកគ្រឿងអលង្ការអស់ពីខ្លួន

ភ្នំពេញ: ទៀតហើយ ការទម្លាក់យោងរបស់ជនខិលខូចនៅតែមានកើតឡើងជាបន្តបន្ទាប់ កើតមានឡើងទៅលើជនស្លូតត្រង់ ដែលបន្លំយករបស់ក្លែងក្លាយ មកប្តូរយករបស់ពិតពីជនរងគ្រោះ ហើយពួកគេគេចខ្លួនដោយសុវត្ថិភាពនេះ មិនមែនជារឿងថ្មីទេ ដែលបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ត្រូវតែប្រុងប្រយ័ត្ន។

ជាក់ស្តែងនៅថ្ងៃទី២២ ខែមីនា ឆ្នាំ ២០១៨ វេលាម៉ោង១១និង៣៥នាទីព្រឹកនៅចំណុចផ្លូវភ្នំពេញហាណូយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
មាននារីម្នាក់បានចាញ់បោកក្រុមជនខិលខូចក្នុងអំពើទម្លាក់យោងខាងលើនេះដោយនាងបានដោះកងដៃប្លាកទីន១វង់ មានតម្លៃ៧៣ដុល្លារ ក្រវិលមាស១គូ មានទម្ងន់៥ហ៊ុន និងទូរសព្ទដៃ១គ្រឿង ហើយក្រុមនោះបាននាំគ្នាគេចខ្លួនដោយសុវត្ថិភាព។ ចំណែកជនរងគ្រោះបានត្រឹមតែកាន់ខែ្សកកាឡៃ១ខ្សែយកមកប្តឹងសមត្ថកិច្ចទាំងទឹកភ្នែកនិងឲ្យជួយអន្តរាគមន៍តែប៉ុណ្ណោះ។

នារីដែលជាជនរងគ្រោះខាងលើមានឈ្មោះ ម៉េត សំអូន អាយុ១៨ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅបន្ទប់ជួលភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុ ខនិងមានស្រុកកំណើតភូមិម្រាលត្នោត ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

តាមប្រភពពីនាីរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុរូបនាងបានចេញពីធ្វើការរោងចក្រក្នុងបំណងទៅបន្ទប់ជួលពេលកំពង់ដើរតាមផ្លូវស្រាប់តែលេចមុខមនុស្ស២នាក់ដើរមករកនាងហើយបានធ្វើជារើសបានការបូបលុយហើយបានហៅនារីរងគ្រោះមកជួយមើលឃើញមានខ្សែក១ខ្សែដោយពួកគេប្រាប់នាងថាកុំឲ្យមាត់ពួកយើងចែកគ្នា។ នាងបន្តទៀតថាពេលនោះពួកជនសង្ស័យឲ្យនាងដោះ កងដៃ ក្រវិលនិងទូរសព្ទដៃទៅពួកគេដោយប្រាប់នាងថាចាំយកខ្សែកនោះទៅលក់ចែកគ្នា ដោយឲ្យនារីរងគ្រោះចាំនៅចំណុចកើតហេតុសិន ហើយពួកគេបាននាំគ្នាជិះម៉ូតូឌុបគេចខ្លួនបាត់តែម្តង។ ក្រោយមកទើបនាងយកខ្សែករបស់ក្រុមជនសង្ស័យមកមើលទើបដឹងថាជាខ្សែកកាឡៃទើបមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទឹកថ្លាឲ្យជួយអន្តរាគមន៍៕

Loading...