Post News Media ព័ត៌មានជាតិ លទ្ធផលឆ្លងមិន...

លទ្ធផលឆ្លងមិនប្រយត្ន័! ត្រូវMercedes ស្លាកលេខ ភ្នំពេញ 2BD-8999 មកពីក្រោយបុកប៉ើង ខ្ទាតទៅបុកព្រុសចតស្ងៀម ខ្ទេចយ៉ាងធ្ងន់ធ្ងរ!

ភ្នំពេញ: បុរសម្នាក់បើករថយន្តមួយគ្រឿងបត់ឆ្លងផ្លូវចូលហាងមួយកន្លែងខ្វះការប្រុងប្រយ័ត្ន ត្រូវរថយន្តមួយគ្រឿងទៀតជិះដោយបុរស៤នាក់មកពីក្រោយបុកពេញទំហឹងបណ្តាលឲ្យខ្ទាតទៅប៉ះរថយន្តព្រុសមួយគ្រឿងទៀតចតលើចិញ្ចើមផ្លូវរងការខូតខាតយ៉ាងដំណំ និងបណ្តាលឲ្យម្ចាស់រថយន្តហាយលែនឌ័រគ្រិចចង្កេះ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចជាប់ការ៉ាស់សាំងតូតាល់ តាមបណ្តោយផ្លូវលេខ៤៧ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើកបើករថយន្តហាយលែនឌ័រមួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AN-9727 បើកបរទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងបានបត់ឆ្វេងបម្រុងចូលហាងមួយកន្លែងដោយខ្វះការប្រុងប្រយត្ន័ ខណ:នោះក៏មានរថយន្តមួយគ្រឿងម៉ាកMercedes ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BD-8999 បើកបរដោយបុរសម្នាក់រួមដំណើនិងមិត្តភក្តិ៣នាក់ទៀត មកពីក្រោយចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុករថយន្តហាយឡែនឌ័រចំពាក់កណ្តាលរថយន្តខ្ទាតទៅប៉ះរថយន្តមួយគ្រឿងទៀតម៉ាកព្រុសចតនៅលើចិញ្ចើមផ្លូវរងការខូតខាតយ៉ាងដំណំ និងបង្កឲ្យម្ចាស់តថយន្តហាយឡែនឌ័រ រងរបួសថ្លោះចង្កេះ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តទាំង៣គ្រឿងទៅរក្សាទុកនៅការិយាលយ័ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

Loading...