ព័ត៌មានជាតិ

ពុទ្ធោ! មិនឃើញក្រោកពីដំណេក បងប្អូនថ្លៃនាំគ្នាផ្លោះរបងចូលទៅមើល ឃើញដេកស្លាប់លើកម្រាលឥដ្ឋ

កណ្តាល: លោកអធិការស្រុកកោះធំ បានប្រាប់Post Newsថា មានករណីបុរសម្នាក់ ត្រូវបានខ្យល់គស្លាប់ យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៧និង៣០នាទី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិកោះទៀវ (ក) ឃុំ សំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។

ជនរងគ្រោះមានឈ្មោះ ឌល បូរ៉ា ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅភូមិកើតហេតុខាងលើ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះតែងតែដេកសម្រាកនៅផ្ទះរបស់ខ្លួនជារៀងរាល់ថ្ងៃ។ លុះនៅយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ ជនរងគ្រោះបានទៅដេកសម្រាកនៅផ្ទះប្អូនថ្លៃ ដោយសារម្ចាស់ផ្ទះមិននៅយកប្រពន្ធទៅព្យាបាលជំងឺនៅភ្នំពេញ។លុះព្រឹកឡើងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៧និង៣០នាទី មិនឃើញជនរងគ្រោះក្រោកឡើងបើកទ្វារចេញពីផ្ទះ បងប្អូននៅទីនោះបាននាំគ្នាឡើងរបងចូលមើល(ទ្វារបងជាប់សោរ)ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់នៅលេីកម្រាលឥដ្ឋក្នុងផ្ទះក្បែរគ្រែមុខទូរទស្សន៍បាត់ហើយ។

បច្ចុប្បន្នសមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

//youtu.be/WAIfd5h5w6E

មតិយោបល់