ព័ត៌មានជាតិ

សមត្ថកិច្ចរកឃើញ ស្ថានីយ៍ប្រេងឥន្ទនៈចំនួន១០ទីតាំង លក់ខុសបរិមាណ និងស្តង់ដា​!

ប៉ៃលិន: យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ សាខាកាំកុងត្រូលខេត្តប៉ៃលិន ដឹកនាំដោយលោក ឈឹម វាសនា និងសហការី សហការជាមួយរថយន្តពិសោធន៍ចល័ត ផ្នែកគីមី និង ផ្នែកប្រេងឥន្ទន: មកពីអគ្គនាយកដ្ឋានកាំកុងត្រូល រួមជាមួយលោកប្រធានមន្ទីរពាណិជ្ជកម្មខេត្ត សហការីនិង នាយករងរដ្ឋបាលខេត្ត បានចុះត្រួតពិនិត្យទំនិញ និងប្រេងឥន្ទន: តាមស្ថានីយ៏ និងផ្សារប៉ាហ៊ី ។
ជាលទ្ធផល៖
១-ផ្នែកគីមី៖ ក្នុង៣៦គំរូ យើងរកឃើញមានតែ៤គំរូប៉ុណ្ណោះ គឺ ស្លឹកគូឆាយ ផ្កាគូឆាយ ខ្ទឹមសដែលមានសំណល់ថ្នាំកសិកម្ម និង ជ្រក់ត្រសក់។
២-ផ្នែកប្រេងឥន្ទន: ៖ ក្នុងការត្រួតពិនិត្យស្ថានីយ៍ចំនួន ១០ទីតាំង ដែលយើងរកឃើញស្ថានីយ៍ មួយចំនួនមិនត្រឹមត្រូវ តាមបរិមាណ និងស្តង់ដាតាមបច្ចេកទេស៕

មតិយោបល់