ព័ត៌មានជាតិ

ស៊យហើយ! ជិះម៉ូតូលឿនពេក បុករថយន្តឡង់គ្រឺស័រ ស្លាកលេខ ភ្នំពេញ2AT-9333 របួសធ្ងន់ដោយខ្លួនឯង!

ភ្នំពេញ: យុវជន២នាក់ ជិះមួយគ្រឿងក្នុងល្បឿនលឿន ចាប់ហ្វ្រាំងមិនទាន់ជ្រុលចង្កូតទៅបុករថយន្តស៊េរីទំនើបមួយគ្រឿងបើកបរដោយប្តីប្រពន្ធ២នាក់ បត់ឆ្លងផ្លូវចំពាក់កណ្តាលរថយន្តពេញទំហឹង បណ្តាលឲ្យដួលបោកនិងថ្នល់រងរបួសធ្ងន់ទាំង២នាក់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខការ៉ាស់សាំងកាល់តិច តាមបណ្តោយផ្លូវ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យថា មុនពេលកើតហេតុ គេឃើញប្តីប្រពន្ធមួយគូ បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកឡង់គ្រឺស័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AT-9333 បើកបរទិសដៅពីលិចទៅកើត លុះមកដល់ចណុចកើតហេតុខាងលើបានបើកភ្លើងសុីញ៉ូបត់ឆ្វេងដៃឆ្លងមកផ្លូវម្ខាងទៀត ខណ:នោះក៏មានម៉ូតូមួយគ្រឿងម៉ាកហុងដាសង់ប៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BF-3020 បើកមកពីក្រោយស្របទិសដៅគ្នាបុកចំពាក់កណ្តាលរថយន្តបណ្តាលឲ្យក្រពឹតទ្វារខាងក្រោយខាងឆ្វេងនិងបាក់កញ្ចក់ម្ខាងរងកាខូតខាតយ៉ាងដំណំ។ ចំណែកជនរងគ្រោះដួលបោកនឹងថ្នល់រងរបួសធ្ងន់ទាំង២នាក់ ត្រូវបានរថយន្តសង្គ្រោះគ្លីនីកឯកជនសួគា៌ដឹកទៅសង្គ្រោះភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ខានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាលយ័ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះគ្នានៅពេលក្រោយ៕

មតិយោបល់