ព័ត៌មានជាតិ

រថយន្តដឹកអេតចាយ បុកពីក្រោយគូទកុងតឺន័រ ស្លាប់ម្នាក់និង៣នាក់ទៀតរបួសធ្ងន់!

ព្រះសីហនុ: កាលពីវេលាម៉ោង​ ១១និង១០នាទីយប់​ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ លើផ្លូវ​ជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​ ២១៤-២១៥​ ស្ថិត​នៅ​ក្នុង​ភូមិ​ពូធឿង​ ឃុំ​បិតត្រាង​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង​ រវាង​ រថយន្ត​ដឹក​អេតចាយ​មួយគ្រឿង​ម៉ាកហ៊ីយ៉ាន់ដាយ បានបុកជាមួយនឹងរថយន្តកុងតឺន័រចំពីក្រោយ បណ្តាលឲ្យអ្នកអង្គុយលើអេតចាតម្នាក់ រួចកិនស្លាប់ និងផ្សេងទៀតរបួសធ្ងន់ ។ ចំណែកអ្នកបើកបរថយន្តកុងតឺន័ត បានបើករថយន្តគេចបាត់ស្រមោល។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ បើកបរ​ដោយ​ឈ្មោះ​ ថុន​ ចិត្រា​ ភេទប្រុស​ អាយុ​២៧ឆ្នាំ​ មុខរបរ​ អ្នកបើកបរ​រថយន្ត បើកពី​ខេត្ត​ព្រះសីហនុ​ ឆ្ពោះ​ទៅ​ ភ្នំពេញ​ លុះ​ដល់ចំណុចខាងលើ​ក៏បាន​បុក​ពីខាងក្រោយ​រថយន្ត​ដឹក​កុងតឺន័រ​១គ្រឿង​ ដែលកំពុងបើក​ទិសដៅ​ស្របគ្នា​ចំពីក្រោយ បណ្ដាល​ឲ្យ​ធ្លាក់​អ្នករួមដំណើរលើ​រថយន្ត​ (អង្គុយ​ខាង​លើ​អេតចាយ​) រួច​កិន​ពី​លើ។​ រីឯរថយន្ត​កុងតឺន័របើក​រត់​គេច​បាត់​ មិនឈប់នៅកន្លែង​កើតហេតុ​ឡើយ ។

គ្រោះថ្នាក់​នេះក៏បាន ​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់​ និង​រងរបួស​មនុស្ស​ចំនួន​ ៣នាក់​ ៖
១-ឈ្មោះ​ ទិត្យ​ ពិន​ ភេទ​ ប្រុស​ ៣៧ឆ្នាំ​ មានទីលំនៅ​ភូមិ​អូរឧកញ៉្ញាហេង​ ឃុំ​អូរឧកញ៉្ញាហេង​ ស្រុក​ព្រៃនប់​​ ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​ ។
២-ឈ្មោះ​ ណាំ​ ហុង​ ភេទ​ ប្រុស​ អាយុ​ ៣២ឆ្នាំ​ មានទីលំនៅ​ភូមិ​បឹងរាំង​ ឃុំ​សាមគ្គី​ ស្រុក​ព្រៃនប់​ រងរបួស​បាក់​ជើង​ ។
៣-ឈ្មោះ​ ភាន់​ ភិន​ ភេទ​ ប្រុស​ អាយុ​ ៣៣ឆ្នាំ​ មានទីលំនៅ​ភូមិ​បឹងរាំង​ ឃុំ​សាមគ្គី​ ស្រុក​ព្រៃនប់​ រងរបួស​បាក់​ជើង​ ។
៤-ឈ្មោះ​ ឡូច​ ភេទ​ ប្រុស​ អាយុ​ ២៤ឆ្នាំ​ មានទីលំនៅ​ភូមិ​ទួល​ ឃុំ​ទឹកល្អក់​ ស្រុក​ព្រៃនប់​ រងរបួស​បាក់​ជើង​ ។

អ្នក​រងរបួស​ទាំង​អស់​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​មិត្តភាព​។ ចំណែក​អ្នកបើកបរ​រថយន្ត​ឈ្មោះ​ ថុន​ ចិត្រា​ រត់​គេច​ខ្លួន​បាត់​ក្រោយ​ពេល​កើតហេតុ​។

រីឯ​វត្ថុតាង​ រថយន្ត​ ដឹកអេតចាយខាងលើ ខូចខាតកម្រិត​ធ្ងន់​ ត្រូវបានសមត្ថកិច្ច​ជំនាញ​ចាត់ចែង​ស្ទូច​យកចេញ​ពី​កន្លែង​កើត​ហេតុ​​​ ​យក​មក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​៕

មតិយោបល់