Post News Media ព័ត៌មានជាតិ យប់មិញផ្អើលនៅ...

យប់មិញផ្អើលនៅមុខមន្ទីរពេទ្យរុស្ស៊ី ដោយសង្ស័យបែកថ្នាំ បុរសម្នាក់ប្រើ​​ហិង្សា​វាយ​​ប្រពន្ធ​​​ខ្លួន

ភ្នំពេញ: ​មានការ​ភ្ញាក់​ផ្អើលមួយ បន្ទាប់ពីបុរស​ម្នាក់ បាន​​ប្រើប្រាស់​ថ្នាំ​ញៀន​លើស​កម្រិត ក៏​ប្រើ​​ហិង្សា​វាយ​ទៅ​លើ​ប្រពន្ធ​​​ខ្លួន កាលពី​យប់​ថ្ងៃ​ទី​២៣ មីនា ស្ថិត​ក្នុងផ្ទះ​ជួល​មួយ​កន្លែង (ទល់មុខ​មន្ទីរពេទ្យ​រុ​ស្សី) ក្នុង​សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ។

ក្រោយកើតហេតុ សមត្ថកិច្ច​ចុះ​ទៅ​អន្តរា​គមន៍ នៅពេល​នោះ​បុរសខាងលើ បានព្យាយាម​រត់គេច​ខ្លួន ​និងបានយកកាំបិត​ ចាក់លើ​សមត្ថកិច្ច ​បណ្តាល​ឲ្យ​រង​របួស​ម្នាក់។

តាមសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យ​ មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​នោះ​ទេ ព្រោះ​ក្រោយ​កើតហេតុ​​ ត្រូវ​​កម្លាំងចាប់ខ្លួន​​នាំ​យក​ទៅ​សាកសួរ​បាត់ ក្នុងនោះ​បានដកហូតវត្ថុតាង​កាំបិត​​១ផងដែរ។

​ប្រភព​ពី​អ្នកជិតខាង​ បានឲ្យ​ដឹង​ថា ជនសង្ស័យ ​បាន​មក​ជួល​ផ្ទះខាងលើស្នាក់នៅ ​ទើបតែបាន​២​ខែ​ប៉ុណ្ណោះ ។ លុះនៅថ្ងៃកើតហេតុនេះ ​ដោយសារ​ជនសង្ស័យ​បែក​ថ្នាំខ្លាំង ​រហូត​លែង​ដឹង​អី បានបោក​របស់របរនៅ​​ក្នុងផ្ទះ​ខ្ទេច​ រួចវាយប្រពន្ធថែមទៀត៕

Loading...