Post News Media ព័ត៌មានជាតិ Zoomer-Xជិះលឿ...

Zoomer-Xជិះលឿនវ៉ាជែង បុកហ៊ីយ៉ាន់ដាយ ស្លាប់មួយរំពេច!

កណ្តាល: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនិងរថយន្ត បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ២៥-២៦ ភូមិត្រពាំងវែង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។

រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខ្មៅ ប្រភេទដឹកកុងតឺន័រ ពាក់ស្លាកលេខ ភ្នំពេញ3B-4319 (អ្នកបើកបររត់គេចខ្លួន) បើកបរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ មានម៉ូតូ១គ្រឿង ម៉ាកZoomer-X ពណ៌លឿង លាយស ពាក់ស្លាកលេខ ភ្នំពេញ1GA-5987 ជិះដោយឈ្មោះ លី ម៉េងគី ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិចក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល បើកបរក្នុងទិសដៅបញ្រ្ចាសទិសគ្នា បានជ្រុលទៅបុករថយន្តចំពីមុខពេញទំហឹង បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងកំណត់ហេតុ រួចប្រគល់សាកសពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក កសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

Loading...