Post News Media ព័ត៌មានជាតិ ឃាត់ខ្លួនប្រុ...

ឃាត់ខ្លួនប្រុសស្រី៥នាក់ នៅផ្ទះសំណាក់លីហេងថ្មី២៤ម៉ោង ក្រោយធ្វើសកម្មភាពឆក់ទូរសព្ទiPhone7

​ភ្នំពេញ: សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យប្រុសស្រី៥នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងករណីឆក់ទូរសព្ទiPhone 7 មានស្ថានទម្ងន់ទោស ឆក់នៅផ្លូវ៣៦០ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន កាលពីវេលាម៉ោង៤ទៀបភ្លឺ។

ការចាប់ឃាត់ខ្លួនបានធ្វើឡើងនៅវេលាម៉ោង១២និង៣០នាទីរសៀស ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ នៅផ្ទះសំណាក់លីហេងថ្មី ២៤ម៉ោង ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យទាំង៥នាក់ ទី១ឈ្មោះ គឹម លីម៉េង អាយុ១៦ឆ្នាំ ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ, ទី២ឈ្មោះ កុល សល់ អាយុ១៧ឆ្នាំ អ្នកឌុប ស្នាក់នៅសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ,ទី៣ឈ្មោះ សៀប ស្រីពិជ្រ អាយុ១៩ឆ្នាំ ភេទស្រី (ជាប្រពន្ធឈ្មោះសល់), ទី៤ឈ្មោះ ក្រឹប ង៉ោ អាយុ១៥ឆ្នាំ និងទី៥ឈ្មោះ សន សុហេង អាយុ១៧ឆ្នាំ ស្នាក់នៅសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕

Loading...