Post News Media ព័ត៌មានជាតិ ពុទ្ធោ! សង្ស័...

ពុទ្ធោ! សង្ស័យកូនអាយុជាង៣ខួប លង់ក្នុងទឹកត្រពាំង សម្រេចចិត្តបូមទឹកចេញជាង២ម៉ោងឲ្យរីង ចុងក្រោយឃើញសពកូនពិតមែន..

កំពត: លោកអធិការស្រុកអង្គរជ័យបានប្រាប់Post newsថា មានករណីក្មេងស្រីតូច អាយុជាង៣ខួបម្នាក់ បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោងប្រហែល៣ជាង ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិក្រសាំង ឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត។

ក្មេងស្រីតូចរងគ្រោះមានឈ្មោះ ហូ លីងជីង អាយុ៣ឆ្នាំ៦ខែ មានឪពុកឈ្មោះ ស៊ាន់ រ៉ាន់ និង ម្តាយឈ្មោះ ហង់ ធូន បានចុះលេងក្នុងទឹកត្រពាំងខាងមុខផ្ទះ ទើបបណ្តាលឲ្យលង់លិចបាត់ ដោយសង្ស័យបាត់កូនស្រី ក៏បូមទឹកត្រពាំងជាង២ម៉ោងឲ្យរីងដើម្បីរកសពកូន ទើបប្រទះឃើញសពកូនពិតមែន ហើយត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

Loading...