Post News Media ព័ត៌មានជាតិ ឆេះម្តងរួចមកហ...

ឆេះម្តងរួចមកហើយ លើកនេះឆេះទៀត​ខ្ទេចអស់គ្មានសល់!

ពោធិ៍សាត់: លោកវរសេនីយ៍ទោ យិន សាងហៃ អធិការក្រុងពោធិ៍សាត់ បានប្រាប់ Post News ថា មានករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះមួយខ្នង យ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង១និង១០នាទី រសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះដែលអគ្គិភ័យឆាបឆេះនេះ មានទំហំ ៨ម៉ែត្រ គុណ៦ម៉ែត្រ សង់ពីឈើលើថ្មក្រោម ដែលមានម្ចាស់ឈ្មោះ ថោង តូ ភេទប្រុស អាយុ៧០ឆ្នាំ មានប្រពន្ធឈ្មោះ កែវ ហៃ អាយុ៥៤ឆ្នាំ។

សមត្ថកិច្ចបានបន្តថា ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនេះ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ផ្ទះនេះបានឆេះម្តងរួចមកហើយ ហើយអគ្គិភ័យលើកនេះ បានបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកអន្តរាគមន៍ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៦គ្រឿង ទើបរលត់ទៅវិញជាស្ថាពរនៅវេលាម៉ោង២និង៥០នាទី រសៀលថ្ងៃដដែល។

ចំណែកមូលហេតុ បណ្តាលមកពីទុស្សេចរន្តអគ្គិសនី៕

Loading...