ព័ត៌មានជាតិ

គ្រាន់តែរឿងអត់មានភ្លើងបំភ្លឺនៅក្នុងផ្ទះ ខឹងប្រពន្ធរត់ទៅចងកស្លាប់!

កំពង់ចាម: លោកអធិការរងស្រុកបាធាយ ទទួលផ្នែកព្រហ្មទណ្ឌ បានប្រាប់ Post News ថា មានករណីប្រទះឃើញបុរសម្នាក់ចងកសម្លាប់ខ្លួននៅលើដើមស្លែង។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៦និង២០នាទីព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ នៅដើមស្លែងតាមភ្លឺស្រែ ភូមិតាំងគោក ឃុំតាំងគោក ស្រុកបាធាយ ខេត្តកំពង់ចាម។
ជនរងគ្រោះមានឈ្មោះ ភឹម ថាវី អាយុ៣០ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុ។

មូលហេតុ ជនរងគ្រោះត្រឡប់មកពីស៊ីការគេ ផឹកស្រវឹងឃើញភ្លើងដាច់ងងឹតសូន្យឈឹង បានស្រែកឡូឡា បន្ទោសនាងជាប្រពន្ធថា ហេតុអ្វីមិនព្រមបើកភ្លើង លុះនាងប្រាប់ថា ភ្លើងដាច់ ក៏កើតជាទំនាស់ពាក្យសម្តីតឹងសរសៃកដាក់គ្នា។

ក្រោយពីទទួលបានព័ត៌មាន សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការត្រួតពិនិត្យសាកសព រួចប្រគល់ឲ្យក្រុមគ្រួសារយកទៅបុណ្យតាមប្រពៃណី៕

មតិយោបល់