ព័ត៌មានជាតិ

រថយន្តដឹកឧបករណ៍ភ្លេងសម័យ ពន្លះរថយន្តដឹកទំនិញពេញទំហឹង របួសមនុស្ស៥នាក់!

កំពង់ស្ពឺ: មនុស្ស៥នាក់ បានរងរបួសធ្ងន់និងស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត ម៉ាកគា បានបុកជាមួយនឹងរថយន្តម៉ាក ​DEWOO កាលពីវេលាម៉ោង៩និង៤០នាទី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ នៅលើផ្លូវ​ជាតិលេខ​៤​ ចន្លោះគីឡូម៉ែត្រលេខ៥៦-៥៧ ក្នុងឃុំកាហែង​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តដឹកឧបករណ៍ភ្លេងសម័យ​ ​ម៉ាកគា ក្បាលពណ៌ស កន្ទុយពណ៌៌ខៀវ ដឹកឧបករណ៍ភ្លេង ពាក់ស្លាកលេខ បាត់ដំបង 2A-6348​ បើកបរដោយបុរសម្នាក់ មានអ្នករួមដំណើរ៣នាក់ទៀត បើកបរពីកើតទៅ​លិច បានបុកជាមួយរថយន្ត ម៉ាក​DEWOO ពណ៌ក្រហម ដឹកទំនិញ ពាក់ស្លាកលេខ ភ្នំពេញ 3C-1517 កំពុងបើក​បរដោយបុរសម្នាក់បញ្ច្រាសទិសគ្នាពេញទំហឹង រហូតបណ្តាលឲ្យមនុស្ស៥នាក់ របួសធ្ងន់និងស្រាល ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ៕

មតិយោបល់