ព័ត៌មានជាតិ

បុកគេហើយ បើករថយន្តចូលផ្ទះគេចខ្លួនបាត់!..

តាកែវ: នៅវេលាម៉ោង១១និង១៥នាទីព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តនិងកង់ បើកបរក្នុងទិសដៅស្របគ្នាពីលិចទៅកើត នៅលើផ្លូវលេខ១២៩ ចន្លោះគីឡូម៉ែត្រ២១-២២ ភូមិអង្គក្រសាំង ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។

រថយន្តបង្កម៉ាក កាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ1V-4256 (អ្នកបើកបរមិនស្គាល់ឈ្មោះ) បានបើករថយន្តគេចខ្លួននៅក្នុងផ្ទះឈ្មោះ ឡាត់ គឿន នៅភូមិទួលសាំង(ក) ឃុំអង្គរបូរី ស្រុកអង្គបូរី ខេត្តតាកែវ។ ចំណែកអ្នកជិះកង់មានឈ្មោះ ចាន់ រស្មី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កសិករ រស់នៅភូមិស្វាយចាល់ ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ រងរបួស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យស្រុកព្រៃកប្បាស។

ករណីនេះ កម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី វត្ថុតាងរថយន្តនិងកង់ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក៕

មតិយោបល់