ព័ត៌មានជាតិ

ម៉ូតូធំស្លាកលេខ ខេមរភូមិន្ទ09 1-7777 បុកជាមួយម៉ូតូម៉ាកនិច ពេញទំហឹង បណ្តាលឲ្យបុរសម្នាក់បាក់ជើង!

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូធំស្លាកលេខ ខេមរភូមិន្ទ09 1-7777 និង ម៉ូតូម៉ាក និច ស្លាកលេខ ភ្នំពេញ 1DH-1480 បានបុកគ្នាពេញទំហឹង បណ្តាលឲ្យបុរសម្នាក់របួសបាក់ជើង ។ចំណែកម៉ូតូទាំង២គ្រឿង រកការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១១និង១០នាទី យប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវមុន្នីរ៉េត ម្តុំគល់ស្ពានស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកអន្តរាគមន៍វាស់វែង និងបញ្ជូនជនរងគ្រោះដែលរងរបួសបាក់ជើង ទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យសុខលាភមេត្រី។ ក្នុងនោះក៏មានការឡាយផ្ទាល់នៅលើផេក Post News Media ផងដែរ៕

មតិយោបល់