ព័ត៌មានជាតិ

អគ្គិភ័យលេបត្របាក់តូបលក់ខោអាវ និងទូរសព្ទអស់ចំនួន៣តូប យ៉ាងសន្ធោសន្ធៅ

កំពង់ស្ពឺ: លោកស្នងការរងខេត្តកំពង់ស្ពឺ ទទួលផែនអគ្គិភ័យបានប្រាប់Post Newsថា មានករណីអគ្គិភ័យឆេះតូបលក់ទូរសព្ទ និងខោអាវ យ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង១០និង៣៥នាទី យប់ថ្ងៃទី២៤ ខែមីនា​​ ឆ្នាំ២០១៨ នៅចំណុចភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ជនរងគ្រោះទី១ មានឈ្មោះ ប៉ិច ភាន់ ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ឆេះអស់ចំនួន ២ តូបលក់ទូរសព្ទ១ និងតូបលក់ខោអាវ១។ ទី២ឈ្មោះ លៀង រដ្ឋា ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ចំនួន១ តូបលក់ទូរសព្ទ។

សរុបទាំងអស់៣តូប៖ ខូចខាតទ្រព្យសម្បតិ្ត ខោអាវនិងទូរសព្ទទាំងស្រុង និងបានប្រើប្រាស់រថយន្ពពន្លត់អគ្គិភ័យចំនួន៧គ្រឿង ក្នុងនោះរថយន្តរបស់ស្រុកអង្គស្នួលខេត្តកណ្តាល ២គ្រឿង , ខេត្តកំពង់ស្ពឺ៥គ្រឿង ក្នុងនោះមាន រថយន្តខេត្ត ២គ្រឿង,ស្រុកឧដុង្គ១គ្រឿង, ស្រុកគងពិសី១គ្រឿង, ស្រុកភ្នំស្រួច ១គ្រឿង និងប្រើប្រាស់ទឹកអស់ប្រមាណ១៥ឡាន ទើបរលត់ទៅវិញ​។ ចំណែកមូលហេតុ បណ្តាលមកពី ទុស្សេខ្សែភ្លើង៕

មតិយោបល់