ព័ត៌មានជាតិ

ចេញពីផឹកសប្បាយ ជិះម៉ូតូដេញគ្នាបុកជញ្ជាំងអង់តែនទួលគោក របួសធ្ងន់២នាក់!

ភ្នំពេញ: យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានមនុស្សមួយក្រុមចេញ ពីផឹកស៊ីជួបជុំជាមួយមិត្តភក្តិវិញ បានជិះម៉ូតូដេញគ្នាក្នុងល្បឿនលឿន បុកជញ្ជាំងអង់តែនទួលគោក ពេញទំហឹង បណ្តាលឲ្យមនុស្ស២នាក់របួសធ្ងន់ ហើយត្រូវបានមិត្តភក្តិ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ករណីនេះកើតឡើងនៅម៉ោង២និង៣០នាទី យប់ឈានចូលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ លើផ្លូវ២៧៣ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ៕

មតិយោបល់