ព័ត៌មានជាតិ

ហ្វុយហ្សូ បើកវ៉ាជែង ទៅប៉ះឡិចស៉ីស RX350 ស្លាកលេខ ខេមរភូមិន្ទ 09 2-2518

ភ្នំពេញ: រថយន្តសណ្តោងធន់ធំមួយគ្រឿង និងរថយន្តឡិចស៉ីស ស៊េរីទំនើបមួយគ្រឿងទៀត បើកព្យាយាមបើកវ៉ាជែងគ្នា មិនប្រយ័ត្នក៏បណ្តាលឲ្យរថយន្តទាំងកៀរជាប់គ្នារងការខូចខាតទាំងសងខាង។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង១៥នាទីយប់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ ត្រង់ចំណុចខាងក្រោមស្ពានអាស៧មករា តាមបណ្តោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើកហេតុ គេឃើញបុរសបើកបររថយន្តមួយគ្រឿងម៉ាក ហ្វុយហ្សូ ពណ៌ខៀវ ជាប្រភេទរថយន្តសណ្តោងធន់ធំ ពាក់ស្លាកលេខ តាកែវ 3A-1101 និងមានរថយន្តមួយគ្រឿងទៀតម៉ាក ឡិចស៉ីស RX350 ពណ៌ស ពាក់ស្លាកលេខ ខេមរភូមិន្ទ 09 2-2518 ដែលបើកបរដោយបុរសម្នាក់ ហើយដោយរថយន្តទាំង២បានបើកទន្ទឹមគ្នា តាមបណ្តោយផ្លូវ២៧១ ក្នុងទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុ ដែលជាភ្លើងស្តុបអត្ថិភាពរថយន្តទាំង២ បានបើកឆ្ពោះទៅផ្លូវ៥៩៨ ហើយបានព្យាយាមបើកវ៉ាជែងគ្នាដោយខ្វះការប្រុងប្រយ័ត្ន ក៏បណ្តាលឲ្យរថយន្តទាំង២កៀរគ្នាជាប់រងការខូចខាតទាំងសងខាង តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ។ ភ្លាមៗនោះអ្នកបើកបររថយន្តឡុចស៉ីសបានគេចខ្លួនចេញពីកន្លែងកើតហេតុបានស្រមោល។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ចំណុចកើតហេតុ បន្ទាប់មកក៏ឃើញមានតំណាងភាគីខាងរថយន្តឡិចស៉ីសចេញមុខមកធ្វើការដោះស្រាយគ្នា ដោយភាគីទាំងសងខាងមិនចង់មានរឿងវែងឆ្ងាយក៏ព្រមយករថយន្តទៅជួសជុលដោយខ្លួនឯងរាងខ្លួនដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

មតិយោបល់