Post News Media ព័ត៌មានជាតិ បើករថយន្តទ្បើ...

បើករថយន្តទ្បើងចំណោតមិនរួច ក្រទ្បាប់​​ផ្ងារជើង សំណាងគ្មានអ្នករងរបួស!

បន្ទាយមានជ័យ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្តមួយគ្រឿង បានក្រឡាប់ប៉ះស្លាកគណបក្សប្រជន បណ្ដាលឲ្យបាក់ខូចទាំងស្រុង ដែលហេតុការណ៍នេះ កើតនៅវេលាម៉ោង៥ និង២០ នាទីល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨។

រថយន្តបង្ក ម៉ាកហ៊ីយាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-5025 អ្នកបើកឈ្មោះ វ៉ាន់ថា វ៉ាន់ធីប ភេទប្រុស២២ឆ្នាំ នៅភូមិផ្លូវដំរីលើ ឃុំស៊ា ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

តាមសមត្ថកិច្ច បានឲ្យដឹងថា មូលហេតុនាំឲ្យកើតមានករណីនេះ គឺដោយសារឡើងចំណោតមិនរួច ពេលថយមកវិញ បានប៉ះស្លាកគណបក្ស បណ្ដាលឲ្យក្រឡាប់តែម្ដង៕

Loading...