ព័ត៌មានជាតិ

តុលាការបង្គាប់ឲ្យឃុំខ្លួននារី​​ដែលបើករថយន្តបុក តារាចម្រៀងចង្វាក់រ៉ុក ម្នាក់ស្លាប់​ទៅតុលាការ

ភ្នំពេញ: ប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨កន្លងទៅ លោក ពេជ្រ វិជ្ជាធរ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីការបង្គាប់ឲ្យ ឃុំខ្លួនស្ត្រីឈ្មោះ ងួន ស្រីនិច ភេទស្រី​ អាយុ ​២​១​ឆ្នាំ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន រងចាំបន្តនីតិវិធីជាក្រោយ ពាក់ពន្ធ័រណី បើក​រថយន្ត​ព្រុស​បុក​ រ៉ឺម៉កកង់បី​ឥណ្ឌា​ ​បណ្តាលឱ្យស្ត្រីជាតារាចម្រៀងចង្វាក់រ៉ុកម្នាក់ស្លាប់ ។

គួររំឭកថា ​កាល​ពីវេលា​ទាបភ្លឺថ្ងៃទី២០ ខែមីនា ឆ្នាំ​២០១៨​ មានហេតុការណ៍​មានគ្រោះថ្នាក់ចរាចរណ៍ មួយបានកើត​​ឡើ​​ង រវាងរថយន្តម៉ាក តូយ៉ូតា Prius ពណ៌​កណ្ដុរប្រម៉េះ មួយគ្រឿង គ្មានស្លា​ក​លេ​​ខ និងរ៉ឺម៉កកង់​៣​ឥ​ណ្ឌា​ នៅ​ចំណុច​ស្តុប​ទន្លេ​បាសាក់ តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទុង កែង​ផ្លូវ​១៦៣ សង្កាត់​ទួល​ទំពូង​១ ខណ្ឌ​ចំកាមន​ បណ្តាលឱ្យជនរងគ្រោះឈ្មោះ តាក់ ចន្នី ភេទស្រី អាយុ​ ៣​៨​ឆ្នាំ មុខរបរ​ អ្នកចម្រៀង​ រ៉ុកខេនរ៉ូល នៅ​ហាង​បារាំង ស្នាក់​នៅ​ម្ដុំ​ផ្សារទួលទំពូង ខណ្ឌចម្ការមន ស្លាប់ភ្លាមៗ និងមានជនរងគ្រោះម្នាក់ទៀតជាជនជាតិបរទេស កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ៕

មតិយោបល់