Post News Media ព័ត៌មានជាតិ អាសូរណាស់! ក្...

អាសូរណាស់! ក្មេងប្រុសអាយុ ៧ ឆ្នាំម្នាក់ លង់ទឹកស្រះស្លាប់យ៉ាងអាណោចអាធ័ម

សៀមរាប: តាមសមត្ថកិច្ច បានប្រាប់ Post News ថា កាលពីវេលាម៉ោង ៥ និង១០នាទីល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ មា​នករណីក្មេងប្រុសម្នាក់ បានរអិលជើងធ្លាក់ចូកទឹកស្រះ
លង់ស្លាប់ ។

តាមសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ដា ធា អាយុ៧ឆ្នាំ បានដើរទៅចាប់ត្រីនៅស្រះខាងលិចភូមិទន្លេស ឃុំនគរភាស ស្រុកអង្គរជុំ ដែលគេទើបបូមរីងដើម្បីចាប់ត្រី។

ឪពុកជនរងគ្រោះ ឈ្មោះ ទុយ សារ អាយុ ៣៦ឆ្នាំ និងម្តាយឈ្មោះ ប៉ុច យ៉ា អាយុ២៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ក្រោយកើតហេតុសមត្ថកិច្ច បានចុះធ្វើកោសល្យវិច័យ រួចក៏បានប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...