Post News Media ព័ត៌មានជាតិ ​សមត្ថកិច្ចបញ...

​សមត្ថកិច្ចបញ្ជូនខ្លួនបុរស២នាក់ ដែលប្រើឈ្មោះឧត្តមសេនីយ៍យោធា និងចរាចរលុយក្លែងក្លាយទៅតុលាការ

ភ្នំពេញ: នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨នេះ សមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌឬស្សីកែវ បានបញ្ជូនខ្លួនបុរស២នាក់ ដែលបន្លំខ្លួនជាមន្ត្រីជាន់យោធា កងខេមរភូមិន្ទ និងបានចរាចរណ៍លុយដុល្លារក្លែងក្លាយ រួមទាំងប្រើប្រាស់អាវុធខុសច្បាប់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះ ឡូត ហេង ហៅអាម៉េង ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅផ្ទះជួល សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ មុខរបរយោធា (ម្ចាស់អាវុធនិងលុយក្លែងក្លាយ) និងទី២ឈ្មោះ សន ប៊ុនថេង ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅផ្ទះជួល ភូមិឃ្លាំង សង្កាត់ឬស្សីកែវ មុខរបរយោធា ជាអ្នកកាន់អាវុធ។

គួររំលឹកថា កម្លាំងអធិការដ្ឋាន នគរបាលខណ្ឌឬស្សី បានឃាត់ខ្លួនក្រុមជនសង្ស័យ កាលពីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ នៅចំណុចផ្លូវជាតិលេខ៥ ក្រុមទី៤ ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។

នៅពេលឃាត់ខ្លួន សមត្ថកិច្ច ដកហូរសម្ភារ:ភស្តុតាងរួមមាន៖
១.អាវុធខ្លីជ័រប្រើហ្គាស១ដើម
២.ប្រាក់ដុល្លារក្លែងក្លាយ (ពណ៌ខ្មៅ) ចំនួន១៥សន្លឹក
៣.ប្រាក់ដុល្លារក្លែងក្លាយ ចំនួន១០៨០ដុល្លារ
៤.ប្រាក់រៀលចំនួន២៥០០០រៀល
៥.ម៉ូតូមួយគ្រឿងម៉ាកSZ ពណ៌ស លាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BW-8627 និងអត្តសញ្ញាណប័ណ្ណយោធា២សន្លឹក៕

Loading...