ព័ត៌មានជាតិ

រថយន្តដឹកខ្សាច់ ហ្រ្វាំងមិនស៊ីបុកបង្គោលភ្លើងទាំងកណ្តាលថ្ងៃ!

ភ្នំពេញ: រថយន្តដឹកដីមួយគ្រឿង បានបុកបង្គោលភ្លើង លាន់ដូចរន្ទះ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរនៅក្បែរនោះ ស្ទើរព្រលឹងចុងសក់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅផ្លូវវេងស្រេង កែងនឹងផ្លូវឌួងងៀប ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេឃើញរថយន្តដឹកដីមួយគ្រឿង ម៉ាកហ៊ីយាន់ដាយ ពណ៌សលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3A-5875បើកបរពីទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុរថយន្តខាងលើ បានគេចពីរ៉ឺម៉កកង់៣មួយគ្រឿងទៀត ដែលបម្រុងបត់ឆ្លងផ្លូវហើយរថយន្តជាន់ហ្រ្វាំងមិនស៊ី ក៏បានជ្រុលចង្កូតមកបុកបង្គោលភ្លើងធ្វើឲ្យរថយន្តទៅមុខលែងរួច។

សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបរខាងលើមានឈ្មោះ ផាន់ កក្កដា អាយុ២៤ឆ្នាំ មុខរបរបើកបររថយន្ត​ ស្នាក់នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។

ក្រោយពេលកើតហេតុ នគរបាលចរាចរណ៍ខណ្ឌមានជ័យ សហការជាមួយនគរបាលចរាចរណ៍ក្រុង បានយករថយន្តបង្កខាងលើនេះទៅរក្សាទុកនៅការិយាលយ័ចរាចរណ៍ជើងគោក ដើម្បីដោះស្រាយគ្នានៅពេលក្រោយតាមច្បាប់បន្តទៀត៕

មតិយោបល់