ព័ត៌មានជាតិ

ទៅលេងផ្ទះឪពុក នាំគ្នាចុះរាវលៀស បែរជាលង់ស្លាប់យ៉ាងអាណោចអាធ័ម

កណ្តាល: មានករណីក្មេងអាយុ១១ឆ្នាំម្នាក់ បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោងប្រហែល១២ថ្ងៃត្រង់ទី២៥ ខែមីនា ឆ្នាំ២០១៨ ក្នុងភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។

មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ហុក វិច្ឆិកា ភេទប្រុស អាយុ១១ឆ្នាំ រូមនិងបងស្រីបង្កើត និងបងថ្លៃ បាននាំគ្នាជិះម៉ូតូទៅលេងផ្ទះឳពុក រួចបាននាំគ្នាចុះរាវលៀស នៅចំណុចរណ្តៅដីខាងលើ មួយសន្ទុះក្រោយមក ស្រាប់តែបាត់ជនរងគ្រោះតែម្តង នាំគ្នារាវរក ទើបដឹងថាជនរងគ្រោះលង់ទឹកស្លាប់ទៅហើយ ត្រូវបានសមត្ថកិច្ចចុះទៅពិនិត្យ និងធ្វើកំណត់ហេតុ ប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់