ព័ត៌មានជាតិ

ពុទ្ធោ! ជិះម៉ូតូបុកគូទរថយន្តពេញទំហឹង ស្លាប់២នាក់នៅលើស្ពានអ្នកលឿង..

​កណ្ដាល:​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ខណ:ដែលម៉ូតូ១គ្រឿងជិះឌុបគ្នា២នាក់ ជ្រុលទៅបុកនឹងគូទរថយន្តមួយគ្រឿងពេញទំហឹង ស្លាប់ភ្លាមៗ២នាក់ កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុច​លើ​ស្ពាន​ត្សឹ​បា​សា​ (​ស្ពាន​អ្នក​លឿង) ​ផ្លូវជាតិ​លេខ​១​ ក្នុងភូមិ​កោះ​ចម្រើន​ ឃុំ​កំពង់​ភ្នំ​ ស្រុក​លើក​ដែក​ ខេត្តកណ្តាល​ ។​

មុនពេលកើតហេតុ គេឃើញម៉ូតូ​សង់​កូរ៉េ​ ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​1C-2938​ ជិះឌុបគ្នា២នាក់ ក្នុងល្បឿនលឿន បានជ្រុលមកបុកគូទរថយន្តម៉ាកហ៊ី​ណូ​ ពណ៌​ស​ ទ្រុង​ខៀវ​ ពាក់​ស្លាក​លេខ​ ស្ទឹ​ង​ត្រែង ​3A-9248 ដែល​ខូចបើក​ទៅ​មុខ​លែង​រួចបានឈប់រថយន្ដ​ រួច​បើកភ្លើង​ស៊ី​ញ៉ូ​សុំ​ផ្លូវ​ជា​សញ្ញា​ ដើម្បី​ធ្វើការ​ជួសជុល​ ចំពីក្រោយពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗទាំង២នាក់តែម្តង៕

មតិយោបល់