Post News Media ព័ត៌មានជាតិ បបួលគ្នាទៅលេង...

បបួលគ្នាទៅលេងស្រះទឹក បែរជាលង់ស្លាប់ម្នាក់ទាំងអាយុទើបតែ១៤ឆ្នាំ

កណ្តាល: ក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១និង៤៥នាទីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្រះទឹកជម្រៅប្រហែល៣ម៉ែត្រជាង ខាងក្រោយផ្ទះប្រហែល៥០០ម៉ែត្រ នៅភូមិត្រពាំងភូមិ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ជនរងគ្រោះ‌មានឈ្មោះ ខន រតន: ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរកូនសិស្ស នៅភូមិត្រពាំងភូមិ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះស្លាប់ ពេលព្រឹកបានទៅរៀន ហើយត្រឡប់មកផ្ទះវិញ ក៏នាំគ្នាហូបបាយជុំគ្នា៤នាក់ជាមួយឪពុកម្តាយនិងប្អូនប្រុស រួចហើយឪពុកម្តាយក៏ចូលសម្រាក មួយសន្ទុះក្រោយមកកូនពៅគាត់នឹងក្មួយៗ មកប្រាប់ថា បាត់រតន:(ជនរងគ្រោះ) ហើយ គាត់សួរទៅវិញថានៅណា កូនគាត់អាពៅ ឆ្លើយថានៅស្រះទឹកខាងក្រោយផ្ទះ ពេលនោះគាត់ក៏នាំគ្នាទៅស្រះទឹក ហើយក៏នាំគ្នាចុះរាវរកក្នុងស្រះទឹក ក៏បានប៉ះសាកសពស្រង់យកមកលើគោក តែសពបាន ស្លាប់បាត់ទៅហើយ។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

Loading...