Post News Media ព័ត៌មានជាតិ បែកថ្នាំដល់កម...

បែកថ្នាំដល់កម្រិត ទាញកាំបិតអារ.ក ផ្តាច់ជីវិត តែមិនស្លាប់!

ព្រះសីហនុ: មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយបានកើតឡើង ដោយមានបុរសម្នាក់ បែកថ្នាំញៀនដល់កម្រិត បានទាញកាំបិតអារ.កខ្លួនឯង បណ្តាលឲ្យរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ នៅភូមិរាម ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

បុរសបែកថ្នាំរូបនេះមានឈ្មោះ នោង ភារុណ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅជាមួយពូបង្កើត បានកើតមានអាការ:បែកថ្នាំ ដើរពាសវាពាសកាល អស់រយ:ពេល៥ឆ្នាំមកហើយ៕

Loading...