ព័ត៌មានជាតិ

ដុត​ធូបក្នុងកុដិពេលយប់ ព្រឹកឡើងឆេះផ្អើល!

​ក្រចេះ: នៅថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៧និង៤០នាទីព្រឹក មានករណីអគ្គិភ័យ ឆេះកុដិលោកវត្តព្រែកប្រសព្វលើ នៅចំណុចភូមិព្រែកប្រសព្វលើ ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

កុដិធ្វើអំពីបេតុងប្រកក្បឿងទំហំ៨គុណ១២ ឆេះដំបូលលើ សរុបការខូចខាតមិនមានអ្វីជាធំដំទេ។
មូលហេតុ បណ្តាលមកពីដុតភ្លើងធូប ប្រើឡានទឹកអធិការដ្ឋាននគរបាលស្រុកព្រែកប្រសព្វ អស់ចំនួន១ឡាន៕

មតិយោបល់