ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនអ្នកវាយអត្ថបទនៅសាលាបាក់ទូកម្នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន!

ភ្នំពេញ: សមត្ថកិច្ចចម្រុះខណ្ឌទួលគោក ដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនិងជាតិស្រវឹង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតបានថ្នាំញៀនចំនួន១កញ្ចប់តូច រួមនឹងម៉ូតូមួយគ្រឿង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខក្រុមហ៊ុនស្មាត តាមបណ្តោយផ្លូវលេខ២១៥ ក្នុងសង្កាត់ផ្សារដើមគរខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ​ ឡុង ឃាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាអ្នកវាយអត្ថបទនៅសាលាបាក់ទូក ស្នាក់នៅកន្លែងធ្វើការ មានស្រុកកំណើត ភូមិទួល ឃុំស្វាយ ស្រុកមង្គល ខេត្តកំពង់ធំ។
វត្ថុតាងដកហូតបានរួមមានថ្នាំញៀនចំនួន១កញ្ចប់តូចនិងម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2GX-1340 ។

បច្ចុប្បន្ន ជនសង័្សយនិងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកសួនាំបន្តនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕

មតិយោបល់