Post News Media ព័ត៌មានជាតិ ងោកមួយភាំង បុ...

ងោកមួយភាំង បុកបង្គោលភ្លើងខ្ទេច!

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តដឹកដីមួយគ្រឿង រេចង្កូតឡើងឃឿនទៅបុកបង្គោលភ្លើង​ពេញទំហឹងខ្ទេចរថយន្តយ៉ាងដំណំ កាលពីវេលាម៉ោងជាង៥ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ នៅផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ។

ដំបូងឡើយគេឃើញរថយន្តដឹកដីធុមួយគ្រឿង ពាក់ស្លាកលេខ យ-១២៣២ ភព២ ពណ៌ខៀវ បើកលិចទៅកើតលុះមកដល់ចំណុចកើតហេតុ ក៏រេចង្កូតជ្រុលឡើងឃឿនទៅបុកបង្គោលភ្លើងពេញទំហឹង បណ្ដាលឲ្យវៀចបង្គោលភ្លើង១ដើម ចំណែករថយន្តស្រុញគាបជាប់ទៅមុខលែងរួចតែម្តង៕

Loading...