Post News Media ព័ត៌មានជាតិ MITSUBISHI ស្...

MITSUBISHI ស្លាកលេខ ភ្នំពេញ 2G-2680 ពន្លះម៉ូតូនិច របួស២នាក់!

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តម៉ាក MITSUBISHI ស្លាកលេខ ភ្នំពេញ 2G-2680 បានបុកជាមួយម៉ូតូនិច បណ្តាលឲ្យមនុស្ស២នាក់ របួសធ្ងន់និងស្រាល ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងជាង១០យប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ នៅផ្លូវបេតុងដីថ្មី កែងនិងផ្លូវអគ្គិសនី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ រថយន្តម៉ាក MITSUBISHI ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2G-2680 បើកពីលិចទៅកើត រួចបានបត់ឆ្វេង ជ្រុលទៅបុកម៉ូតូនិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CQ-6775បណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់និងស្រាលតែម្តង៕

Loading...