ព័ត៌មានជាតិ

យុវតីម្នាក់ រត់ចេញពីផ្ទះ បាត់ដំណឹងឈឹង មិនដឹងទៅណា

ប៉ៃលិន: កាលពីវេលាម៉ោង ១០ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ មានករណីបាត់ក្មេងស្រីម្នាក់ ឈ្មោះឆោម សុធាវី ភេទ ស្រី អាយុ ១៥ឆ្នាំ មុខរបរជាងអ៊ុតសក់ (នៅផ្សារសាលាក្រៅ) រស់នៅភូមិលាវ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

សម្ភារ:ដែលនៅជាប់ ជាមួយនឹងក្មេងស្រី មានដូចជា ជញ្ជៀន ១វង់ ខ្សែដៃ ១ខ្សែ និងខ្សែក ១ខ្សែ។

តាមការបញ្ជាក់ ពីម្តាយជនរងគ្រោះ បានឲ្យដឹងថា មានគេប្រាប់ថា ឃើញជនរងគ្រោះទៅជាមួយ មនុស្សស្រី (មិនស្គាល់ឈ្មោះ) ជិះម៉ូតូម៉ាកឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៨ ទំនងប្រហែលជាមិត្តភក្តនឹងគ្នា។

ពាក់ព័ន្ធនឹងករណីនេះ សមត្ថកិច្ចជំនាញ កំពុងធ្វើការស្រាវជ្រាវ និងស្វែងរកបន្ត៕

មតិយោបល់