ព័ត៌មានជាតិ

បុរសខ្មែរឥស្លាមម្នាក់ ត្រូវក្មេងស្ទាវបែកថ្នាំ ព្រួតកាប់ស្ទើរស្លាប់ នៅខណ្ឌឫស្សីកែវ!

ភ្នំពេញ: កាលពីរសៀល ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ នៅសង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ មានករណីហិង្សាមួយបង្កឡើងក្រុមក្មេងស្ទាវបែកថ្នាំ បានកាប់បុរសខ្មែរឥស្លាមម្នាក់ ខណ:ដែលចេញពីវិហារថ្វាយបង្គំដើរទៅផ្ទះ។

ជនរងគ្រោះមានឈ្មោះ អាប់ឌុលឡោះ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះដើរចេញពីវិហារគីឡូ៩ បន្ទាប់ពីថ្វាយបង្គំរួច ហើយក៏ដើរទៅផ្ទះ ស្រាប់តែក្មេងស្ទាវមួយហ្វូងទំនងបែកថ្នាំផងនោះ បានព័ទ្ធកាប់លើបុរសម្នាក់នោះយ៉ាងកម្រោល ហើយក៏បានរត់គេចខ្លួនយ៉ាងមានសុវត្ថិភាព។
ភ្លាមៗនោះ ប្រជាពលរដ្ឋនៅទីនោះក៏បានយកជនរងគ្រោះទៅមន្ទីរពេទ្យដើម្បីសង្រ្គោះបន្ទាន់ ខណ:របួសដេរប្រហែល១០០ថ្នេរ៕

មតិយោបល់