Post News Media ព័ត៌មានជាតិ ខឹងកូន ទាត់ប្...

ខឹងកូន ទាត់ប្អូនមួយជើង ទាញកាំបិតផ្គាក់កាប់រយះក្បាល!

​ភ្នំពេញ: សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងករណីហិង្សាដោយសារខឹងកូន ទាត់ប្អូនមួយជើង ក៏ទាញកាំបិតផ្គាក់កាប់ចំក្បាលឈាមស្រោចខ្លួនសន្លប់ស្ដូកស្ដឹងនៅនិងកន្លែង។

ហេតុការណ៍កើតឡើនៅវេលាម៉ោង៧យប់ និងថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០១៨ នៅផ្ទះលេខ២០៣១ ក្រុម៥ ភូមិខ.២ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ថេត សុធា ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅកន្លែងកើតហេតុ ហើយបានបញ្ជូនទៅពេទ្យកាល់ម៉ែត។ ចំណែកជនសង្ស័យឈ្មោះ សាន ថេត ភេទប្រុស អាយុ៥២ឆ្នាំ។

មុនពេលកើតហេតុ ជនរងគ្រោះបានទាត់ប្អូនមួយជើង នៅមុខឪពុក ភ្លាមៗនោះជនបង្ក ក៏ស្ទុះទាញកាំបិតផ្គាក់កាប់ជនរងគ្រោះ ដែលជាកូនបណ្តាលឲ្យរងរបួសរយះក្បាលតែម្តង។

បច្ចុប្បន្ន ជនសង្ស័យឃាត់ខ្លួនមកកាន់អធិកាដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីដើម្បីអនុវត្តន៍តាមនិតិវិធី៕

Loading...