ព័ត៌មានជាតិ

រ៉ឺម៉កដឹកសំពីងសំពោង បុកឡិចស៊ីស៥៧០ ស្លាកលេខ ភ្នំពេញ2BA-3888 របស់ជនជាតិចិន

ភ្នំពេញ: រថយន្តឡិចស៊ីស ស៊េរីទំនើប៥៧០មួយគ្រឿង ត្រូវបានរ៉ឺម៉កកង់៣ ដឹកសំពីងសំពោងបុកចំគូទរថយន្តខាងក្រោយ ខណ:ពេលដែលរថយន្តឡិចស៊ីស របស់បុរសជនជាតិចិន កំពុងតែឈប់ភ្លើងស្តុបក្រហម។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្តុបផ្ទះស្រាបៀរ ផ្លូវ២១៧ ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្តលុចស៊ីស៥៧០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2BA-3888 បើកបរដោយបុរសជនជាតិចិនម្នាក់ ធ្វើដំណើរពីទិសដៅពីជើងទៅត្បូង ខណ:ដល់ចំណុចកើតហេតុរថយន្តខាងលើ បានឈប់នៅចំណុចភ្លើងស្តុប ពណ៌ក្រហម ស្របពេលនោះក៏មានរ៉ឺម៉កកង់៣ដឹកសម្ភារ:សំពីងសំពោងធ្វើដំណើរខាងក្រោយរថយន្តបានជ្រុលចង្កូតទៅបុករថយន្តផ្នែកខាងក្រោយបណ្តាលឲ្យរយះកាង។

ក្រោយពេលកើតហេតុ ក៏មានកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ៣ចុះមកវាស់វែងនិងមកជួយសម្រួលចរាចរណ៍នៅកន្លែងកើតហេតុនិងយករថយន្តនិងរម៉កអែបខាងដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍ ។ ក្រោយមកខាងភាគីរ៉ឺម៉កកង់បានព្រមសងថ្លៃជួសជុលរថយន្តដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

មតិយោបល់