ព័ត៌មានជាតិ

បាត់ពីផ្ទះច្រើនថ្ងៃរកមិនឃើញសោះ បែរជា…

សៀមរាប: លោកអធិការរងស្រុកប្រាសាទបាគង ទទួលផ្នែកព្រហ្មទណ្ឌបានប្រាប់ Post News ថា មានករណីបុរសម្នាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១១ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិស្ទឹង ឃុំបាគង ស្រុកបា្រសាទបាគង ខេត្តសៀមរាប។

ជនរងគ្រោះមានឈ្មោះ ហាង ម៉ៅ ភេទប្រុស អាយុ៣៥ឆ្នាំ បានបាត់ខ្លួនចេញពីផ្ទះ ហើយត្រូវបាន បងប្អូនតាមរកដែរ តែមិនឃើញ លុះដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ ទើបបងប្អូនប្រទះឃើញ ចងកសម្លាប់ខ្លួននឹងខ្សែអង្រឹង នៅលើដើមក្រឡាញ់មាត់ស្ទឹងតែម្តង។

ចំណែកមូលហេតុ បណ្តាលមកពី ជនរងគ្រោះខាងលើនេះ ផឹកស្រាជាប្រចាំ រហូតវង្វេងសសៃប្រសាទ ៕

មតិយោបល់