ព័ត៌មានជាតិ

រថយន្តស្ថានទូត សូវៀតមួយគ្រឿង ប៉ះជាមួយរថយន្តរបស់នគរបាលផ្នែកគ្រឿងញៀន កើតជាហិង្សាផ្អើលប៉ូលិស២ខណ្ឌ!

ភ្នំពេញ: រថយន្តស្ថានទូតសូវៀតមួយគ្រឿង បានបើកប៉ះជាមួយរថយន្តរបស់នគរបាលផ្នែកគ្រឿងញៀនប ន្តិចបន្តួច តែមិនព្រឈប់ទទួលខុសត្រូវ ក៏ព្យាយាមបើករត់តែត្រូវបានរថយន្តរងគ្រោះដេញឃាត់បាន និងវាយកញ្ចក់ផ្នែកខាងក្រោយរងការខូចខាតយ៉ាងដំណំផ្អើលសមត្ថកិច្ចពីខណ្ឌចុះអន្តរាគមន៍។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ ចំណុច នៅគល់ស្ពានអាកាស៥មករា តាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតគេបានឃើញរថយន្តម៉ាកឡិចសុីស RX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AR 1996 បើកបរដោយបុរសម្នាក់ដែលអះអាងថាជានគរបាលផ្នែកការិយាល័យគ្រឿងញៀន ធ្វើដំណើរតាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្សុី ក្នុងទិសដៅពីលិចទៅកើត ខណ:មកដល់ចំណុចកើតហេតុបម្រុងបើកឡើងស្ពានអាកាស៥មករា ស្រាប់តែមានរថយន្តម៉ាកKIA ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ CD67 015 បើកបរដោយបុរសជនជាតិម្នាក់ ធ្វើដំណើរមកពីក្រោយក៏បានប៉ះរថយន្តឡិចសុីស ពីចំហៀងខាងក្រោយផ្នែកខាងស្តាំបន្តិចបន្តួច ហើយបានព្យាយាមបើករថយន្តរហូតមកដល់ចំណុចមុខក្រសួងការពារជាតិខណ្ឌ៧មករា ទើ បដេញឃាត់បានភ្លាមនោះម្ចាស់រថយន្តឡិចសុីសបានចុះពីលើរថយន្តហើយយកអាយឌីវាយកញ្ចក់រថយន្តបង្ក ផ្នែកខាងក្រោយ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុដោយសារតែពាក់ព័ន្ធនិងរថយន្តស្ថានទូតសូវៀតទើបប្រគល់ឲ្យការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់៕

មតិយោបល់