ព័ត៌មានជាតិ

សាច់កម្ម! ឆក់ទូរសព្ទពី គ្រូបង្រៀននៅសាលាវិទ្យាល័យសុីសុវត្ថិ បានសម្រេច អស់លក្ខណ៍រត់មិនរួច!

ភ្នំពេញ: ជនសង័្សយ័ម្នាក់ជិះម៉ូតូមួយគ្រឿងបានធ្វើសកម្មភាពឆក់ទូរសព្ទដៃពីបុរសម្នាក់កំពុងជិះម៉ូតូរ៉ឺម៉កកង់បីបានសម្រេច តែត្រូវបានជនរងគ្រោះស្រែកចោរៗត្រូវបានប្រជាពលរដ្ឋឃើញហេតុកាណ៍បានដេញចាប់បានវាយទ្រមខ្លួន ទើបប្រគល់ជូនសមត្ថកិច្ច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចខាងកើតស្តុបទេបផន តាមបណ្តោយផ្លូវលេខ១៨២ ក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក។

ជនសង្ស័យមានឈ្មោះ មាស កុសល ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត ខេត្តស្វាយរៀង។ ចំណែកជនគ្រោះមានឈ្មោះ កង វិសាលពេជ្រ ភេទប្រុស អាយុ២៣ឆ្នាំ មុខគ្រូបង្រៀន ស្នាក់នៅសង្កាត់អូរបែកក្អម​ ខណ្ឌសែនសុខ។

តាមសម្តីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកើតហេតុ រូបគាត់បានចប់ម៉ោងបង្រៀននៅសាលាវិទ្យាល័យសុីសុវត្ថិ ហើយបានហៅម៉ូតូរ៉ឺម៉កកង់មួយគ្រឿងជិះបំណងត្រឡប់ទៅផ្ទះ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់លេចមុខជនសង័្សយម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សង់ស៊េរី០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GX-2460 បានជិះមកពីក្រោយហើយបានធ្វើសកម្មភាពឆក់ទូរសព្ទដៃម៉ាកអាយហ្វូនអេសសូវ៉េន ដែលរូបគាត់កំពុងតែនិយាយបានសម្រេចហើយព្យាយាមបើករត់គេចតែត្រូវបានរូបគាត់ស្រែកថាចោរៗត្រូវបានប្រពលរដ្ឋឭនិងឃើញហេតុការណ៍នេះបានដេញតាមនិងចាប់បាននៅក្បែរកន្លែងកើតហេតុហើយត្រូវ បានស្វាគមន៍បន្តិចបន្តួចរួចប្រគល់ជូនសមត្ថកិច្ចមូលដ្ឋាន។

បច្ចុប្បន្នជនសង័្សយត្រូវបានសមត្ថកិច្ចនាំខ្លួនមកសួនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូ១និងបញ្ជូនបន្តទៅអធីការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីចាត់កាទៅតាមនិតិវិធីច្បាប់។ចំណែកទូរសព្ទសមត្ថកិច្ចប្រគល់ជូនម្ចាស់រងគ្រោះវិញ៕

មតិយោបល់