ព័ត៌មានជាតិ

កុំចេះតែហ៊ាន ! ​អ្នក​រត់​តាក់ស៊ីម្នាក់ អាង​រថយន្តន​ភ្ជាប់​ប្រព័ន្ធ GPS ចតចោលនៅមុខផ្ទះ មានអីចោរលួចបាត់…

ភ្នំពេញ: បុរសម្នាក់អាង​រថយន្តខ្លួន ​មាន​ភ្ជាប់​ប្រព័ន្ធ GPS ក៏ចត​រថយន្ត​ទុក​ចោលនៅ​មុខ​ផ្ទះ​ជួល រួច​ចូល​ទៅ​សម្រាក​មួយ​ភ្លែត មានអីពេល​ចេញ​មក​វិញ ត្រូវ​ចោរលួច​យក​ទៅ​បាត់ ដែលហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​ រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែ​មិ​នា ឆ្នាំ​២០១៨ ។

តាមសមត្ថកិច្ច បានឲ្យដឹងថា ដោយរថយន្ត​មាន​ប្រព័ន្ធ GPS ទើបឆែក​រក​ឃើញរថយន្តវិញ ​នៅ​បុរី​កីឡា​អាគារ​ទី​៨ ទី​៩ ស្ថិត​នៅ​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា។

ជនរងគ្រោះ​ ឈ្មោះ ថៃ ចាន់​ថន ភេទ​ប្រស អាយុ​២៨​ឆ្នាំ មុខរបរ​អ្នក​រត់​តាក់ស៊ី​ឯកជន ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​២០០៤ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រូបគាត់ បាន​បើករថយន្ត​មួយ​គ្រឿង​ ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AQ- 4819 ជាប្រភេទ​រថយន្ត​តាក់ស៊ី​ឯកជន​ មកដល់ចំណុចកើតហេតុ​ខាងលើ គាត់មានអារម្មណ៍ថា អស់កម្លាំងពេក ​ទើប​បើករថយន្ត​ទៅ​ផ្ទះ រួច​ទុក​វាចោល​នៅ​មុខ​ផ្ទះ​ជួល ហើយ​ចូល​ទៅ​សម្រាក​ជាមួយ​ប្រពន្ធ លុះ​ពេល​ភ្ញាក់ទ្បើង ​ក៏​ចេញ​ទៅ​អើត​មើល​រថយន្ត ស្រាប់តែ​បាត់​រថយន្ត​ក៏​ស្រែក​ឆោឡោ​នៅមុខ​ផ្ទះ សំណាងល្អ​ដែល​រថយន្ត​គាត់​មាន​ភ្ជាប់​ប្រព័ន្ធ GPS បាន​បើក​មើលទៅ​ឃើញ​រថយន្ត​នោះ​កំពុង​តែ​ចត​នៅ​ទីតាំងខាងលើ ទើប​ទៅ​ប្តឹង​សមត្ថកិច្ច​ ​ជួយ​អន្តរាគមន៍​ ខណ:​ជនសង្ស័យ​នោះ ​បាន​ផ្តាច់​ប្រពន្ធ​ភ្លើង​ ក្នុង​រថយន្ត​អស់រលីង ។
បច្ចុប្បន្ន​ជនរងគ្រោះ បាន​មក​ដាក់​ពាក្យបណ្តឹង​ នៅ​ប៉ុស្តិ៍​រដ្ឋបាល​កា​កាប​ទី​១ ដើម្បី​ឲ្យ​សមត្ថកិច្ច​ ធ្វើការ​ស្រាវជ្រាវ​​វែករកមុខ​ជនសង្ស័យ ​យក​មក​ផ្ត​ន្តា​ទោស​នៅចំពោះ​មុខច្បាប់៕

មតិយោបល់