ព័ត៌មានជាតិ

ករណីឃាតកម្ម ជនសង្ស័យ វាយសម្លាប់សាច់ថ្លៃ រហូតដល់ស្លាប់

កោះកុង: កាលពីវេលាម៉ោង ៥ និង៣០នាទីថ្ងៃទី២៩ ខែ៣ ឆ្នាំ២០១៨ មានករណីឃាតកម្មមួយ នៅចំណុចអ៊ូទូក ភូមិស្រែអំបិល ឃុំស្រែអំបិល​ ស្រុក​ស្រែអំបិល ខេត្តកោះកុង។

តាមសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យឈ្មោះ គេត​ វ៉ាត​ ភេទប្រុស​ អាយុ​ ៥៤ឆ្នាំ មានទីលំនៅ​ភូមិឃុំខាងលើ មុខរបរធ្វើចម្ការ បានធ្វើសកម្មភាពយកបន្ទះក្ដារ​ (ប្រភេទក្ដារបោកខោអាវ) វៃទៅ​លើជនរងគ្រោះឈ្មោះ ពេជ្រ គា​ ភេទប្រុស អាយុ៤៣ឆ្នាំ​ ត្រូវ​ជា​សាច់ថ្លៃនឹងគ្នា ហើយរស់នៅក្នុងផ្ទះ ជាមួយគ្នាចំចិញ្ចើម បណ្តាលឲ្យស្លាប់ នៅនឹងកន្លែង។

តាមការបំភ្លឺពីអ្នកជិតខាង បានបញ្ជាក់ថា គ្រួសារទាំងពីរតែងមានការទាស់សម្ដីគ្នាជាញឹកញាប់ ហើយក្រោយពេលកើតហេតុ ជន​សង្ស័យបានរត់គេចខ្លួនបាត់ ។

ករណីនេះ កម្លាំងអធិការ​ដ្ឋាន និងកម្លាំងប៉ុស្តិ៍ បានដាក់កម្លាំងតាមស្ទាក់រកជនសង្ស័យ ដើម្បីចាប់ខ្លួនជនសង្ស័យ យកមកផ្តន្ទាទោសតាមច្បាប់៕

មតិយោបល់