ព័ត៌មានជាតិ

មុខស្អាតតែជំនាញលូកហ៊ោប៉ៅរហ័សមែន ចុងក្រោយខ្នោះ!

បាត់ដំបង: លោកវរសេនីយ៍ទោ ប៉ាង ហៀង អធិការដ្ឋាននគរបាលក្រុងបាត់ដំបង ថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ នព្វសក័ ព.ស២៥៦១ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង១១ មានករណីអំពើលួច(លូកហោប៉ៅ)ចំណុចផ្សារបឹងឈូក ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

បង្កដោយជនសង្ស័យឈ្មោះ ខន ឃួច ភេទស្រី អាយុ២៦ឆ្នាំ មានទីលំនៅភូមិអន្លង់ល្វា ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង បានលួចលុយជនរងគ្រោះឈ្មោះ ហែម អូន ភេទស្រី អាយុ៥២ឆ្នាំ មានទីលំនៅភូមិសំឡូត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ពេលដែលជនរងគ្រោះដើរទិញសម្ភារ:នៅក្នុងផ្សារបឹងឈូក។ សម្ភារ:បាត់បង់ លុយខ្មែរចំនួន១លានរៀល។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបងដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅតាមនិតិវិធីច្បាប់៕

មតិយោបល់