ព័ត៌មានជាតិ

ឃាត់ខ្លួនស្ត្រីជនជាតិថៃម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនឆ្លងដែនជិត២គីឡូក្រាម ចូលមកកម្ពុជា!

សៀមរាប: លោកឧត្តមសេនីយ៍ត្រី អ៊ំ អមរា ស្នងការរងនគរបាលខេត្តសៀមរាប ទទួលផែនបង្ក្រាបគ្រឿងញៀន បានប្រាប់ Post News ថា សមត្ថកិច្ចឃាត់ខ្លួនស្ត្រីជនជាតិថៃម្នាក់ ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀនឆ្លងដែនជិត២គីឡូក្រាម។
ការឃាត់ខ្លួនស្ត្រីជនជាតិថៃបានធ្វើឡើងនៅម៉ោង១០និង៤០នាទី ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ នៅព្រលានយន្តហោះអន្តរជាតិសៀមរាប។

ជនសង្ស័យឈ្មោះ NOYSIM ភេទស្រី អាយុ២៣ឆ្នាំ ជាមួយនឹងថ្នាំញៀន១,៦៩២ក្រាម។

ដោយមានបញ្ជាផ្ទាល់ពីលោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ លោកបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប និងដោយចូលរួមមានសហការ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នគរបាលអន្តោប្រវេស្តន៍ច្រកទ្វារអន្តរជាតិខេត្តសៀមរាប និងគយរដ្ឋាករ ច្រកទ្វារអន្តរជាតិខេត្តសៀមរាប មន្ទីរប្រឆាំងគ្រឿងញៀន សម្របសម្រួល ដោយព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តសៀមរាប៕

មតិយោបល់