Post News Media ព័ត៌មានជាតិ ព្រៃផ្សៃណាស់!...

ព្រៃផ្សៃណាស់! ប្តីបែកថ្នាំ វាយប្រពន្ធរហូតដល់ស្លាប់

បន្ទាយមានជ័យ: កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើងក្រោយពីប្រទះឃើញសពស្ត្រីម្នាក់ មានភាពស្នាមវាយជាំពេញខ្លួន នៅចំណុចភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ខេត្តបន្ទាយមានជ័យ។

សពជនរងគ្រោះមានឈ្មោះ ស្រី កា អាយុ២៦ឆ្នាំ មានទីលំនៅភូមិសង្កាត់កើតហេតុ។ ស្ត្រីរងគ្រោះមានប្តីជាមនុស្សញៀនថ្នាំ ហើយតែងតែប្រើអំពើហិង្សាមកលើនាង។

បើតាមការពិនិត្យរបស់សមត្ថកិច្ចជំហានដំបូងឃើញថា សពមានស្លាកស្នាមជាំជាច្រើនកន្លែង ដូចជាស្នាមរយះក្បាល២កន្លែង, ស្នាមជាំភ្នែក និងស្នាមជាំពេញដងខ្លួន សង្ស័យអាចត្រូវប្តីបែកថ្នាំវាយរហូតដល់ស្លាប់តែម្តង៕

បច្ចុប្បន្ន សមត្ថកិច្ចជំនាញ បាននិងកំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញា ដើម្បីចាត់ការតាមផ្លូវច្បាប់៕

Loading...