ព័ត៌មានជាតិ

កុំចេះតែហ៊ាន! ខំលួចពីខណ្ឌសែនសុខ ទៅជាប់អន្ទាក់សមត្ថកិច្ចខណ្ឌទួលគោក

ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវកម្លាំងនគរបាលខណ្ឌទួលគោក ធ្វើការឃាត់ខ្លួនបានបន្ទាប់ពីរូបគេបានធ្វើសកម្មភាពលួចយកម៉ូតូគេពីខណ្ឌសែនសុខហើយមកលាក់ខ្លួននៅសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។

ការឃាត់ខ្លួនជនសង្ស័យខាងលើនៅវេលាម៉ោង១១និង៣៥នាទី ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួលលេខ២៨ ជាន់ទី១ ផ្លូវបេតុង ក្រុម ទី៥៥ ភូមិ១៥ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចប្រាប់ថា ជនសង្ស័យឈ្មោះ ធឿន សុខធិន ហៅ ណាក់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ ចុងភៅ ហាងល្មមទេ ស្នាក់នៅ បណ្ដោះអាសន្នក្នុងហាងល្មមទេ ផ្លូវ១៩២៨ ភូមិបាយ៉ាប សង្កាត់ភំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ យ៉ាន់ ថង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករគ្រឿងចក្រ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រភពពីជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុរូបគាត់បានទុកម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ បិតស្កុតពណ៌មាស កន្ទុយផ្នែកខាងក្រោយ ពាក់ស្លាកលេខ ព្រះសីហនុ1A-3450 នៅមុខបន្ទប់ហើយក៏ឡើងទៅដេក លុះពេលចុះមកវិញស្រាប់តែបាត់។ ហើយក៏មកដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីហើយក៏នាំគ្នាដើររកលុះដល់វេលាម៉ោង១១និង៣៥នាទី គាត់ក៏បានឃើញម៉ូតូគាត់ត្រូវគេយកមកទុក នៅចំណុចបន្ទប់ជួលលេខ២៨ ជាន់ទី១ ផ្លូវបេតុង ក្រុម ទី៥៥ ភូមិ១៥ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ក៏រាយការឲ្យនគរបាលសង្កាត់ទឹកល្អក់ទី១ ជួយអន្តរាគមន៍និងឃាត់ខ្លួនបានជនសង្ស័យតែម្តង។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា សហការជាមួយជនរងគ្រោះឈ្មោះ យ៉ាន់ ថង បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួច(លួចម៉ូតូ) ឃាត់ខ្លួននៅចំណុច បន្ទប់ជួលលេខ២៨ ជាន់ទី១ ផ្លូវបេតុង ក្រុមទី៥៥ ភូមិ១៥ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ប្រព្រឹត្តកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល២យប់ រំលងអធ្រាត្រនៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានផ្ទេរសមត្ថកិច្ចទៅឲ្យអធិការដ្ឋាននគរបាខណ្ឌសែនសុខ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់