Post News Media ព័ត៌មានជាតិ ទើបចេញពីពន្ធន...

ទើបចេញពីពន្ធនាគារ ឃើញម៉ូតូគេទុកមិនដកសោឡើងជិះរត់ ចុងក្រោយខ្នោះ!

កំពង់ឆ្នាំង: ថ្ងៃសុក្រ ១៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ វេលម៉ោង៦និង៣០នាទីព្រឹក នៅចំណុចផ្សារលើ ភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង មានករណីលួចម៉ូតូ១គ្រឿង ម៉ាកWAVE ពាក់ស្លាកលេខ កំពង់ឆ្នាំង1A-5932 ជារបស់ឈ្មោះ សន ម៉ារឌី ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ដែលម្ទាស់ទុកនៅមុខផ្សារមិនបានដកសោចេញពីម៉ូតូ។

ក្រោយទទួលព័ត៌មាន កម្លាំងយើងបានឃាត់ខ្លួនឈ្មោះ រឿន ភក្កី ភេទប្រុស អាយុ១៩ឆ្នាំ(មុខសញ្ញាលួច ទើបដោះលែងចេញពីពន្ធនាគារ)និង ដកហូតវត្ថុតាង ម៉ូតូ១គ្រឿងខាងលើ កសាងសំណុំរឿងបញ្ជូនទៅសាលាខេត្ត៕

Loading...