Post News Media ព័ត៌មានជាតិ ឃាត់ខ្លួនបុរស...

ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីចរាចរប្រាក់រៀលក្លែងក្លាយ!

ស្វាយរៀង: ថ្ងៃសុក្រ ១៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៨និង៣០នាទីព្រឹក នៅភូមិសាលាស្រុកចាស់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង មានបទល្មើសសេដ្ឋកិច្ចកើតឡើង គឺករណីចរាចរប្រាក់រៀលក្លែងក្លាយ ដែលបង្កឡើងដោយជនសង្ស័យ ឈ្មោះ ភួង សាន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

ខណ:ដែលជនសង្ស័យយកក្រដាស់ថតចម្លងប្រាក់រៀលក្លែងក្លាយ ជាប្រភេទក្រដាស់ប្រាក់ ១០,០០០រៀល មួយសន្លឹក ទៅទិញមីកំប៉ុងពី ឈ្មោះ រាជ សាវ៉ន ហៅ យាយក្រិច ភេទស្រី អាយុ៧០ឆ្នាំ មុខរបរមេផ្ទះ នៅភូមិ សាលាស្រុកចាស់ សង្កាត់ ព្រៃឆ្លាក់ ក្រុងស្វាយរៀង។

ករណីនេះក្រោយពីទទួលព័ត៌មាន កម្លាំងជំនាញក្រុងស្វាយរៀង សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលព្រៃឆ្លាក់ និង កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចុះទៅដល់កន្លែងកើតហេតុភ្លាម ហើយក៏បាននាំខ្លួនជនសង្ស័យពាក់ព័ន្ធក្នុងរឿងនេះបានម្នាក់ ដូចមានឈ្មោះខាងលើមកសាកសួរ និង បានធ្វើការចាប់យកវត្ថុតាងរួមមាន: ក្រដាសថតចម្លងប្រាក់រៀលក្លែងក្លាយប្រភេទ ១០,០០០រៀលចំនួន ១៩៨សន្លឹក ក្រដាស់ថតចម្លងប្រាក់រៀលក្លែងក្លាយប្រភេទ ៥,០០០រៀល ចំនួន ៥១សន្លឹក សរុបចំនួន ២៤៩សន្លឹក ( បញ្ជាក់ក្នុង ១សន្លឹកថតចម្លង មានរូបភាពក្រដាស់ ប្រាក់រៀលចំនួន៤រូបភាពសងខាង នៃក្រដាស់ប្រាក់ ក្នុង១សន្លឹកក្រដាស់រ៉ាមបានចំនួន ៤០ ០០០ រៀល និង ចំនួន ២០ ០០០ រៀល )ព្រមទាំងម៉ូតូ១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕

Loading...