Post News Media ព័ត៌មានជាតិ Update៖ បុកគ្...

Update៖ បុកគ្នា២ករណីត្រង់ចំណុចតែមួយ ស្លាប់ម្នាក់យ៉ាងរន្ធត់!

ភ្នំពេញ: បុរសជាតៃកុងរថយន្តសាំយ៉ុងម្នាក់ ខណ:ឈប់បិតទ្វារគូទរថយន្ត រួចដើរបានបន្តិច ត្រូវរថយន្តហាយលែនឌ័រ បុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ម្ចាស់ហាយលែនឌ័រ គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាកចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៥០នាទីរសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ ទល់មុខOkide villa ផ្លូវជាតិលេខ៦អា ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាកហាយលែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AP-9457។ ជនរងគ្រោះត្រូវបានស្គាល់ថាឈ្មោះ សួន សារុន ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរបើករថយន្ត ស្នាក់នៅភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល បើករថយន្តម៉ាកសាំយ៉ុង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AL 5964។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានឈប់រថយន្តចាប់ម៉ូយនៅចំណុចកើតហេតុ ខណ:ជនរងគ្រោះចុះបើកនិងបិតទ្វារគូថរថយន្តរួចបំណងដើរឡើងរថយន្តដើម្បីបើក មិនទាន់បានដើរដល់ទ្វារមុខផងគ្រាន់តែងៀកខ្លួនដើរបានបន្តិចស្រាប់តែរថយន្តហាយលែនឌ័រ ពណ៌ទឹកប្រាក់ខាងលើ បានវ៉ាជែងរថយន្តមួយគ្រឿងទៀតជ្រុលបុកជនរងគ្រោះបណ្តាលឲ្យស្លាប់តែម្តង ចំណែកអ្នកបើករថយន្តបង្កឃើញសភាពដូច្នេះចុះពីលើរថយន្តគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុនេះបានប្រហែលកន្លះម៉ោងក៏មានករណីគ្រោះថ្នាក់ចរាចរណ៍មួយទៀតបានកើតឡើងរវាងរថយន្តនិងរថយន្ត ដោយរថយន្តបង្កម៉ាកហ៊ីណូ ពណ៌ស ដឹកត្រាក់ទ័រ ពាក់ស្លាកលេខ ភ្នំពេញ3A-2408 ទៅបុករថយន្តតាក់ស៊ីមួយគ្រឿងទៀតម៉ាក Hi ACE ពណ៌ស ពាក់ស្លាកលេខ រដ្ឋ22 2. 0157 ហើយរថយន្តស្លាកលេខរដ្ឋ រុលទៅបុករថយន្តហាយលែនឌ័រ ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2AJ-9379។

រថយន្តបង្កដែលដឹកត្រាក់ទ័រនោះ បើកបរដោយបុរសឈ្មោះ អន ប៉ោស្រ៊ាន ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅភូមិស្តៅ ឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុបានទាក់ទងសមត្ថកិច្ចជំនាញមកធ្វើការវាស់វែងយកយករថយន្តបង្កករណីរទី១បណ្តាលឲ្យមនុស្សស្លាប់ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ រីសពជនរងគ្រោះសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត។ ចំណែកករណីទី២ត្រូវបានបញ្ជូនរថយន្តទៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារដើម្បីដោះស្រាយនៅពេលក្រោយ៕

Loading...